Menu Bar
- All Knowledge for you to study
- Kompong Cham, Cambodia, Cambodia
- We Want to share the Knowledge to the worlds with the full of Loving in my life.
Saturday, November 14, 2015
Wednesday, November 11, 2015
Wednesday, November 4, 2015
We are go to TVK Progaram
រូបភាពរបស់ខ្ញុំបានចូលរូមការប្រកូតប្រជែងសូត្រកំណាព្យនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាដែលខ្ញុំទទួលបានជ័យលាភីលេខពីរនៅក្នុងកម្មវិធីខ្ញុំនិងអ្នកពិតជាអស្ចារ្យណាស់សំរាប់ខ្ញុំ វាជាជោគជ័យមួយរបស់ខ្ញុំក្នុងវ័យជានិស្សិតឆ្នាំទី១ សូមអរគុណ!
ទាំងនេះគឺជាក្រុមរបស់ខ្ញុំដែលពួកគេបានចូលរូមជាមួយខ្ញុំ មានទាំងសិស្ស និស្សិត និងព្រះសង្ឍផងដែរ ។
ទាំងនេះគឺជាក្រុមរបស់ខ្ញុំដែលពួកគេបានចូលរូមជាមួយខ្ញុំ មានទាំងសិស្ស និស្សិត និងព្រះសង្ឍផងដែរ ។
កំណាព្យបទសំលាញ់ចិត្តអើយ
សម្លាញ់ចិត្តអើយ
បទកាកគតិ
សម្លាញ់ចិត្តអើយ អធ្រាត្រដល់ហើយ បងគេងមិនលក់
គេងកើយឱបទុក្ខ ស្នេហ៍ដែលវីវក់ វង្វេងងប់ឆ្លក់
នឹងស្រស់នួនល្អង ។
សម្លាញ់ចិត្តអើយ ដឹងទេត្រាណត្រើយ ទឹកចិត្តប្រុសបង
ស្រឡាញ់អូនស្រី គ្មានថ្ងៃកន្លង បើអូនបែរខ្នង
បងច្បាស់ត្រូវក្ស័យ។
សម្លាញ់ចិត្តអើយ លង់ស្នេហ៍អូនហើយ សូមអូនអភ័យ
បើអូនបានដឹង បេះដូងប្រុសថ្លៃ ជំពាក់លើស្រី
យប់ថ្ងៃគេងព្រួយ។
សម្លាញ់ចិត្តអើយ ទ្រូងរែងឥតស្បើយ ញាប់ញ័ររញ្ជួយ
គេងព្រួយម្នាក់ឯង រស់តែខ្លួនមួយ មេត្តាអូនជួយ
ស្នេហារោគា។
សម្លាញ់ចិត្តអើយ កត្តិកផុតហើយ ទ្រូងបងរងា
ត្រជាក់កាយា ឱរាកំព្រា រស់ទាំងគ្រាំគ្រា
ស្នេហ៍អូនម្នាក់ឯង។
សម្លាញ់ចិត្តអើយ អូនមិនដឹងឡើយ ទ្រូងបងចំបែង
ខ្លាចអូនមិនស្ម័គ្រ អូនមានអ្នកផ្សេង ច្បាស់បងវង្វេង
ប្រេះបែកឱរា។
សម្លាញ់ចិត្តអើយ យប់ជ្រៅណាស់ហើយ អូនអើយស្នេហា
គ្មានថ្ងៃធ្មេចភ្នែក ដេកស្រួលកាយា ព្រោះស្នេហ៍ជីវ៉ា
រៀមរ៉ាស្គមប្រាណ។
សម្លាញ់ចិត្តអើយ ផុតសង្ឃឹមហើយ ថានឹងបងបាន
បណ្តូលស្នេហា កៀកកើយក្សេមក្សាន្ត រួមរស់ពីរប្រាណ
សាងស្នេហ៍មេត្រី។
សម្លាញ់ចិត្តអើយ ក្រដល់ម្ល៉ឹងហើយ ម្តេចស្រវា ស្រី?
ឈោងចាប់ព្រះចន្រ្ទ ជើងទាបទល់ដី បងទន្សាយព្រៃ
គ្មានទេវាសនា។
សម្លាញ់ចិត្តអើយ អូនខ្ពស់មែនហើយ ខ្ពស់ហួសហត្ថា
អង្អែលបីបម ប្រលោមស្នេហា គួរអនិច្ចា
បងត្រឹមទន្សាយ។
សម្លាញ់ចិត្តអើយ អូនមិនយល់ឡើយ ម្ល៉េះមិនខ្វល់ខ្វាយ
អូនជាចន្រ្ទា ពុំងាបងស្តាយ ទោះបន្ទាបកាយ
បងឈោងមិនដល់។
សម្លាញ់ចិត្តអើយ គុកស្នេហ៍នោះហើយ ដែលបងតែងខ្វល់
ជញ្ជាំងវណ្ណៈ ក្រាស់ណាស់បងយល់ ទុក្ខស្នេហ៍កង្វល់
ទន្សាយប្រាស់ព្រាត់៕
ភ្នំពេញ រាត្រីថ្ងៃ ០៧ មករា ២០១០
ហេង-ឧត្តម
ផោម (POUM) Break Wind
ពាក្យផោមមួយមាត់
ដូចធម្មតា The “POUM” one word is normal
តែបើពិចារ
គិតឲ្យវែង But if take into
consideration
អាចចែកជាពីរ មិនមែនលេង It can divide into two parts
អាចចែកជាពីរ មិនមែនលេង It can divide into two parts
អ្នកមានផោម
ផ្សេងពីអ្នកក្រ។ POUM of rich and poor
are different.
អ្នកមានអ្នកទ្រើស ពេលគេផោម When the rich or high
rank’s POUM,
អ្នកតូចអ្នកក្រោម
ចោមត្រេកអរ Subordinate or low see
happily
បញ្ចើចបញ្ចើ ព្រួតទាំងស្រ and appreciate
ថាដើរខ្យល់ល្អ
មើលសាច់គេ ។ as well as they are
healthy.
ខ្លះទៀតទោះស្អុយ
មិនហ៊ានស្តី Even
it was so bad smell, but still ignore,
ទ្រាំស្ងៀមធ្វើហី
បន្ទរទ្វេ not only just silence,
but also appreciate
ផោមធូម្ល៉ឹងៗ ទើបបានគេ that because they’re good health
ធូធារម្ល៉េះទេ សុំពឹងពាក់ ។ that’s why they are rich
whom we can ask for.
បើអ្នកក្រផោម
គេចោមជេរ If the poor‘s POUM, they
blame
ថាស្អុយម្ល៉េះទេ
ជួនចង់ធាក់ so bad smell, sometimes
may be kicked
រអ៊ូបណ្តេញ
គ្មាននាងអ្នក complained and asking
out, saying
ក្តិតវាអត់លក្ខណ៍
បានជាល្ហាម៕ “you are so bad that’s why you are
poor”.
By: PROEUNG Pranit
Bottom of
Form
តើកំណាព្យគឺជាអ្វី ?
កំណាព្យ គឺជាកម្រងពាក្យសម្តីដែលមានការចាប់ចុងចួន រណ្តំណែងណង មានឃ្លា មានល្បះ និងមានកម្រិត ចំនួន ព្យាង្គជាកំណត់ ហើយអ្វីៗផ្តើមចេញពីប្រតិដ្ឋប្រដូច អ្នកនិពន្ធ អ្នកកវី ដោយនាំអ្នកអានឲ្យ រំភើប រីករាយ អន្លង់អន្លោច សោកសង្រេង ឈឺចាប់ តាមរយៈសម្ផស្ស នៃទឹកប៊ិច។ ខ្ញុំជាកូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ដែលបានស្គាល់ បានទទួល នូវមរតកដ៏ថ្លៃថ្លារបស់បុព្វបុរសខ្មែរយើង គឺមហាកំណប់ខ្មែរ៕ អានបន្ត...
សិល្បៈនៃការតែង
កំណាព្យ គឺជាកម្រងពាក្យសម្តីដែលមានការចាប់ចុងចួន រណ្តំណែងណង មានឃ្លា មានល្បះ និងមានកម្រិត ចំនួន ព្យាង្គជាកំណត់ ហើយអ្វីៗផ្តើមចេញពីប្រតិដ្ឋប្រដូច អ្នកនិពន្ធ អ្នកកវី ដោយនាំអ្នកអានឲ្យ រំភើប រីករាយ អន្លង់អន្លោច សោកសង្រេង ឈឺចាប់ តាមរយៈសម្ផស្ស នៃទឹកប៊ិច។ ខ្ញុំជាកូនខ្មែរ ខ្ញុំមានមោទនភាពណាស់ ដែលបានស្គាល់ បានទទួល នូវមរតកដ៏ថ្លៃថ្លារបស់បុព្វបុរសខ្មែរយើង គឺមហាកំណប់ខ្មែរ៕ អានបន្ត...
សិល្បៈនៃការតែង
១/ បទមេបួន
|
១៥/ បទនមោ
|
២៩/ បទគ្របចក្រវាឡ
|
៤៣/ បទអើយរ៉ា
|
២/ បទបថ្យាវត្ត
|
១៦/ បទអក្សរលូន
|
៣០/ បទម្ករខ្ជាក់កែវ
|
៤៤/ បទសុក្រទិនវិសាល
|
៣/ បទកាកគតិ
|
១៧/ បទអក្សរសង្វាស
|
៣១/ បទឆ័ត្របីជាន់
|
៤៥/ បទសោរទិនវិសាល
|
៤/ បទព្រហ្មគតិ
|
១៨/ បទកង្កែបលោតកណ្តាលស្រះ
|
៣២/ បទរលកយោលយាវ
|
៤៦/ បទត្រឡាចឡើងទ្រើង
|
៥/ បទពំនោល
|
១៩/ បទកង្កែបលោតលើគោក
|
៣៣/ បទរលកខ្ទប់ច្រាំង
|
៤៧/ បទយត្តិក័ង្គ
|
៦/ បទបន្ទោលកាក
|
២០/ បទកង្កែបស្លាក់ពេជ្រ
|
៣៤/ បទសហរា
|
៤៨/ បទជាប់ទង
|
៧/ បទភុជង្គលីលា
|
២១/ បទកង្កែបលោតផ្ទាត់ខ្ចៅ
|
៣៥/ បទវិវិធមាលី
|
៤៩/ បទសបាត់សប៉ឹង
|
៨/ បទពាក្យ ៦
|
២២/ បទបរិព័ទ្ធ
|
៣៦/ បទពស់លេបកន្ទុយ
|
៥០/ បទត្រីពិនព័ន្ធ
|
៩/ បទពាក្យ ៧
|
២៣/ បទគៀវក្រវាត់
|
៣៧/ បទរមាំងបើកបាស
|
៥១/ បទសឡាបលូន
|
១០/ បទពាក្យ ៨
|
២៤/ បទនាគរាជប្លែងឬទ្ធ
|
៣៨/ បទថយក្រោយចូលព្រែក
|
៥២/ បទវង្សវិចិត្រ
|
១១/ បទពាក្យ ៩
|
២៥/ បទគោព័ទ្ធស្នឹង
|
៣៩/ បទរមាំងបើកបាស
|
៥៣/ បទព្រះចន្ទបាំងឆ័ត្រ
|
១២/ បទពាក្យ ១០
|
២៦/ បទសឹង្ហតោលេងកន្ទុយ
|
៤០/ បទទន្សាយទីសទាស
|
៥៤/ បទអក្សរលូន (បែបកាកគតិ)
|
១៣/ បទពាក្យ ១១
|
២៧/ បទរមាំងជើងព្រៃ
|
៤១/ បទមាន់បណ្តើរកូន
|
|
១៤/ បទ ក ខ
|
២៨/ បទផ្កាឈូករីក
|
៤២/ បទសារថីទាញរថ
|
Bottom of
Form
Subscribe to:
Posts (Atom)